លោកគ្រូ យិន សារិន ច្រៀងបទ «ជីវិតក្មេងវត្ត» បានទទួលមរណភាពហើយ
(ភ្នំពេញ)៖ តាមការបញ្ជាក់ពីក្រុមសាច់ញាត្តិបានឲ្យដឹងថានៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨នេះ លោករស់សារិនអ្នកចម្រៀងបទជីវិតក្មេងវត្តបានស្លាប់ទៅហើយ។
សូមបញ្ជាក់ថាក្នុងវ័យអាយុ៦៨ឆ្នាំលោកគ្រូយិន សារិនជាអ្នកចម្រៀងជីវិតក្មេងវត្តជាស្នាដៃនិពន្ធរបស់សម្តេចតេជោហ៊ុន សែននាយករដ្ធមន្ត្រីកម្ពុជាពេលនេះបានធ្លាក់ខ្លួនឈឺជាទម្ងន់ ជាច្រើនថ្ងៃមកហើយនៅក្នុងគេហដ្ធានតាមផ្លូវលេខ៦អាម្តុំស្ពានទី១ក្នុងខណ្ឌជ្រោយចង្វា ជាយរាជធានីភ្នំពេញគឺទល់មុខសាលាកសិកម្ម។
ក្រុមសាច់ញាត្តិអះអាងមុននេះបន្តិចនៅវេលាម៉ោង៩យប់រាត្រីថ្ងៃទី៣០ខែឩសភាឆ្នាំ២០១៨ថាគ្រូពេទ្យលែងហ៊ានទទួលមើលហើយ គ្មានក្តីសង្ឃឹមទេពោលលោកគ្រូយិន សារិនហៅលែងលឺ និយាយលែងបានគឺមានតែទៅមុខ លាបងប្អូនខ្មែរ គ្មានថ្ងៃត្រឡប់នោះទេ។
ទោះយ៉ាងក្រុមសាច់ញាត្តិបានអំពាវនាវ ទៅបងប្អូនមិត្តសិល្បៈរួមអាជីព ក៍ដូចបងប្អូនធ្លាប់គោរព ស្រលាញ់រាប់អានលោកគ្រូ បានដឹងដំណឺងនេះផង៕
តារាចម្រៀងមរតកដើម ដែលត្រូវទស្សនិកជនដឹងថា ជាម្ចាស់បទចម្រៀងប្រពៃណី ក្នុងនោះមានដូចជាបទ ដំរីយោលដៃ, បណ្តាំលោកគ្រូ, ព្រះពាយផាត់ និង បទ ជីវិតក្មេងវត្ត ហើយតែងតែត្រូវបានមហាជនហៅថា លោកគ្រូ យិន សារិន នោះ ពេលនេះលោកកំពុងឈានដល់ ដំណាក់កាលដង្ហើមចុងក្រោយ ខណៈកូនចៅក្រុមគ្រួសារ និងអ្នកសិល្បៈមួយចំនួន កំពុងសម្ដែងការសោកស្ដាយ និងអស់សង្ឃឹម ព្រោះតែមើលលើស្ថានភាពជំងឺលោក យិន សារិន ហាក់បីដូចជា មិនអាចវិលទៅរកស្ថានភាពដើមវិញ បានឡើយ។
ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះថា «ឌៀប ពិសិដ្ឋ» បានបង្ហោះវីដេអូ លោកគ្រូ យិន សារិន កំពុងសំរាននៅលើគ្រែ បើកភ្នែកសស្លែត ពោលគឺបើនិយាយឲ្យចំទៅ គឺកំពុងត្រដរដង្ហើមចុងក្រោយ បន្ទាប់ពីធ្លាក់ខ្លួនឈឺ អស់រយៈពេលជាយូរមកនោះ។ យ៉ាងណាមិញ បើតាមវីដេអូ ដែលបានបង្ហោះជាមួយគ្នា គេឃើញមានលោកអាចារ្យ និងបងប្អូនសាច់ញាត់ មកជុំគ្នាអស់ទៅហើយ រួមជាមួយនិងអ្នកសិល្បៈមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ មហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ខណៈលោក យិន សារិន គឺជាសិល្បករជើងចាស់មួយរូប ដែលទទួលបានការគោរព ស្រឡាញ់ពីអ្នកសិល្បៈជំនាន់ក្រោយ។
គួរបញ្ជាក់ថា លោក យិន សារិន គឺជាតារាចម្រៀងមួយរូប ដែលច្រៀងបទ «ជីវិតក្មេងវត្ត» ដែលបទនេះមានមានអត្ថន័យ ខ្លឹមសារកំសត់ រៀបរាបពីការតស៊ូ និងជាស្នាដៃនិពន្ធ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងនោះក៏មានបទចម្រៀង ដែលជាស្នាដៃនិពន្ធ ដោយសម្តេចតេជោ ហ៊ុន សែន ជាច្រើនបទទៀតផងដែរ៕
ប្រភព៖ kHMERTALKING