ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសប្រមាណ ១៥០០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 35

នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់។

ពិធីសំណេះសំណាល​ជា​មួយអាចារ្យ-អាចារិនី ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទ​ទាំង៥១​ប្រទេស នៃទ្វីបទាំង៥ ដែលជាសមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុងសប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅលើសកលលោកនាថ្ងៃនេះផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ គឺជាទស្សនៈវិស័យនយោបាយរបស់បក្សប្រជាជនកម្ពុជា តាំងពីពេលចាប់ផ្តើមតស៊ូរំដោះជាតិ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៧០ នៅពេលផ្នែកអាណាចក្រជួបវិបត្តិសង្គ្រាម ផ្នែកពុទ្ធចក្រ ក៏ជួបនឹងវិបត្តិដូចគ្នាផងដែរ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកមិនស្គាល់ព្រះសង្ឃ ឬទីអារាមនោះឡើយ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ ផ្សារភ្ជាប់គ្នាយ៉ាងសំខាន់ មិនអាចខ្វះគ្នាបាននោះឡើយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រនេះ ត្រូវបានសម្តេចសរសេរក្នុងនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយតាំងពី៣០ឆ្នាំមុនមកម្ល៉េះ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំប្រទេសជាតិ មិនអាចមើលស្រាលតួនាទីសាសនានោះឡើយ។
  8. សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា សម្តេចលើកឡើងពីវិបត្តិអាចារ្យ ផ្តើមចេញពីពិធីមង្គលការកូនរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ ក្នុងពិធីនោះអាចារ្យភ្លេចវាយឃ្មោះ។
  9. សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ដល់អាចារ្យ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការ រឿងដាក់កូនប្រុសអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំ។
  10. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអាចារ្យកុំឱ្យរឹងទទឹងយកក្បួនច្បាប់ទៅបង្ខំម្ចាស់ដើមការរឿងដាក់កូនប្រុសនៅខាងឆ្វេង ឬខាងស្តាំ។
  11. សម្តេចតេជោ ហ៊ុន សែន សរសើរភរិយារបស់សម្តេចគិតគូរគ្រប់សព្វទាំងអស់នៅពេលមានកម្មវិធីបុណ្យទាន ឬមង្គលការ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភរិយារបស់សម្តេចជាបង្អែកដ៏សំខាន់នៅក្នុងជីវិតរបស់សម្តេច។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជោគជ័យស្ទើរគ្រប់រឿង តែមិនប្រកាសថាសម្តេច ជាគ្រូជោគជ័យនោះឡើយ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានយកជីវិតទៅដូរជាមួយសន្តិភាព ដូរយកអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
  15. សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់ការចែករំលែកគំនិត និងទស្សនៈផ្សេងៗ តែមិនត្រូវឱ្យជ្រុលជ្រួសនោះឡើយ។
  16. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ «អាខ្មៅ» រកឱ្យឃើញភស្តុតាងសម្តេចផ្ញើលុយឱ្យលោក ជេម សុខ ១០ម៉ឺនដុល្លារ។ បើរកមិនឃើញទេ សម្តេចមុនឈប់រករឿងនោះឡើយ។
  17. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចោទសម្តេចផ្តល់លុយឱ្យលោក ជេម សុខ ពីសំណាក់ «អាខ្មៅ» គឺជាធម៌មុសា។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានសម្រេចនូវសមិទ្ធផលច្រើនណាស់សម្រាប់ជាតិ និងប្រជាជន។ សមិទ្ធផលនោះរួមមាន ការរក្សាបានស្ថេរភាពនយោបាយ ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការគ្រប់គ្រងសេដ្ឋកិច្ចជាតិបានល្អប្រសើរ ចាត់តាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បានដោយជោគជ័យ និងការដឹកនាំកិច្ចប្រជុំអាស៊ានដោយជោគជ័យ
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនជារដ្ឋក្ស័យធននោះទេ តែជារដ្ឋមានភាពធន់ខាងសេដ្ឋកិច្ច។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សានូវសន្តិភាព និងស្ថេរភាពនយោបាយ គឺជាកិច្ចការដ៏សំខាន់ត្រូវចូលរួមទាំងអស់គ្នា។
  21. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាចារ្យ អាចារិនី ចូលរួមអប់រំពលរដ្ឋ និងយុវជននៅតាមភូមិឋាន ឱ្យលះបង់អំពើអបាយមុខ ដូចជាល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះ មានលទ្ធភាពរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ។
  23. សម្តេចតេជោ ហ៊ុន សែន​ បន្តលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ចាប់វិធានការរឹបអូសទ្រព្យរបស់ជនញុះញង់មិនឱ្យសងប្រាក់ទៅគ្រឹះស្ថានហិរញ្ញវត្ថុ។
  24. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មានលុយត្រូវសងទៅធនាគារ កុំផ្តេកផ្តួលលើប្រសាសន៍សម្តេចស្នើឱ្យមានការអនុគ្រោះ មានលុយហើយ មិនយកទៅសងគេ។
  25. សម្តេចតេជោ ហ៊ុន សែន ផ្តាំអាចារ្យ កុំឱ្យលូកដៃក្នុងកិច្ចការព្រះសង្ឃច្រើនពេក។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការថែរក្សាវប្បធម៌ អរិយធម៌ គឺសំខាន់ណាស់។
  27. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសប្បុរសជនជួយឧបត្ថម្ភឧបករណ៍ភ្លេងពិណពាទ្យទៅតាមទីអារាម។
  28. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ពេលបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចវេចត្រីងៀត និងពងទាប្រៃពីផ្ទះទៅសម្រាប់ពិសា។
  29. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកនិយាយផ្តល់ការអប់រំ ត្រូវគិតដំបូងបំផុត តើនរណានៅអង្គុយពីខាងមុខ?
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នរណាក៏អាចក្លាយទៅជាគ្រូយើងបានដែរ។ កសិករ កម្មករ អ្នកធាក់ស៊ីក្លូ… គឺសុទ្ធតែអាចជាគ្រូរបស់យើង។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចាត់ទុកមនុស្សនៅក្នុងប្រទេសទាំងអស់ជាគ្រូរបស់សម្តេច។

Fresh News

អត្ថបទទាក់ទង