ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ឯកសារ 34
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម។

អនុក្រឹត្យដែលចេញផ្សាយនៅថ្ងៃទី ៩ ខែមីនានេះ បានបញ្ជាក់ថា: អនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធ ចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖

  • ទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់
  • ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់
  • ធ្វើឱ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍
  • ជំរុញ និងលើកកម្ពស់ការប្រកួតប្រជែង ដោយស្មោះត្រង់និងតម្លាភាព និង
  • ចូលរួមកៀរគរចំណូលថវិកាជាតិ៕

អត្ថបទទាក់ទង