ខ្មែរប៉ុស្ដិ៍ Close

ជណ្តើរឈើខាងលិចប្រាសាទបាភួនត្រូវបានជួសជុល

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 144
ជណ្តើរឈើខាងលិចប្រាសាទបាភួនត្រូវបានជួសជុល ជណ្តើរឈើខាងលិចប្រាសាទបាភួនត្រូវបានជួសជុល

ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានដំឡើងជួសជុលជណ្តើរឈើនៅខាងលិចប្រាសាទបាភួន និងថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។

ការជួសជុលជណ្តើរឈើនេះ ក្នុងគោលបំណង ដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល ឬធ្លាក់ដោយយថាហេតុណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ និងរួមចំណែកការពារផលប៉ះពាល់ដល់ថ្មប្រាសាទជាដើម។

សូមបញ្ជាក់ថា ក្រុមថែរក្សាបរិក្ខារទេសចរណ៍តែងតែយកចិត្តទុកដាក់សម្អាត និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួននៅបរិវេណប្រាសាទបាភួន ដើម្បីកែលម្អសម្ភារទាំងអស់នោះ ឱ្យមានសោភ័ណភាពល្អ រឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន

អត្ថបទទាក់ទង