ជណ្តើរឈើខាងលិចប្រាសាទបាភួនត្រូវបានជួសជុល
ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានដំឡើងជួសជុលជណ្តើរឈើនៅខាងលិចប្រាសាទបាភួន និងថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។ ការជួសជុលជណ្តើរឈើនេះ ក្នុងគោលបំណង ដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល