ខ្លឹមសារសំខាន់ៗ នៃសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីម៉ាល់ឌីវ
នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីម៉ាល់ឌីវ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងឱកាសសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃនៃសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីម៉ាល់ឌីវ៖
- កម្ពុជា និងម៉ាល់ឌីវ បានសម្រេចឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល៣០ថ្ងៃ ប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ
- សម្តេចតេជោ ហ៊ុន សែន នាំយកនូវការផ្តាំផ្ញើអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា អញ្ជើញប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងស៊ីហ្គេម
- សម្តេចតេជោ ហ៊ុន សែន ជ្រើសរើសផ្លូវមួយខ្សែនៅខេត្តមាត់សមុទ្រ ដោយដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ
- សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ
- សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ
- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសម៉ាល់ឌីវជាតំបន់ដ៏គួរឱ្យទាក់ទាញមួយ
- សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យតំបន់តារាសាគរកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខមួយ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ
- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាជិកអាស៊ានទាំងអស់ នឹងទទួលយកម៉ាល់ឌីវ ជាដៃគូរបស់អាស៊ាន
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍នៃអង្គការ OIC នៅពេលខាងមុខ
- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នឹងអាចសម្ពោធក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធីបតីម៉ាល់ឌីវ នៅកម្ពុជាខាងមុខនេះ៕
Fresh News