ឈាមស្រែកស្បែកហៅ! ចាប់ខ្លួនបាន ជនដៃដល់ដែលរំលោភ សម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ!
ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ឃាតក រ ដែល រំលោភ សេពសន្ថវ: រួច សម្លាប់ ក្មេង ស្រី អាយុ ៤ឆ្នាំ ត្រូវបាននគរបាល និងប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធ ចាប់ខ្លួនបានហើយ នៅ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ។បន្ទាប់ពីជនសង្ស័យខាងលើបាន រំលោភ សេពសន្ថវ: កុមារីរងគ្រោះឈ្មោះ ស្រីចិន អាយុ៤ឆ្នាំ រស់នៅជិតផ្ទះរបស់ខ្លួន ស្ថិតនៅភូមិក សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ រួចសម្លាប់ចោល ដោយបានយកសពទៅទម្លាក់ក្នុងពាងទឹកលើផ្ទះជាប់កន្លែងកើតហេតុ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១នេះ។
កុមារីរងគ្រោះឈ្មោះ ខា ស្រីចាន់ អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ក្នុងភូមិកើតខាងហេតុខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ យី អាយុ៣០ឆ្នាំជាង មុខរបរលក់ដំឡូងចៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ ។បច្ចុប្បន្នជនសង្ស័យត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នា ឡោមព័ទ្ធ ចាប់ឃាត់ខ្លួនបានហើយ ដោយកំពុងត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលច្រាំងចំរះ ដើម្បីធ្វើការសាកសួរ និងចាត់ការ តាមនីតិវិធីច្បាប់ ៕