ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ជួបជាមួយឧបការីអគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 904
    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ជួបជាមួយឧបការីអគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ជួបជាមួយឧបការីអគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ

    នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

    ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរ ក៏បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. ។

    ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍រួម រវាង ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. និងលោក Stephen Mathias ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ ៖