ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន បានស្នេីដល់គ្រួសារដែលទាស់ទែងគ្នា ព្រោះចាញ់បោក ខឹម វាសនា មានការអធ្យាស្រ័យឱ្យគ្នា និងកុំមានការរេីសអេីង

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 929
    សម្តេចតេជោ ហ៊ុន សែន បានស្នេីដល់គ្រួសារដែលទាស់ទែងគ្នា ព្រោះចាញ់បោក ខឹម វាសនា មានការអធ្យាស្រ័យឱ្យគ្នា និងកុំមានការរេីសអេីងសម្តេចតេជោ ហ៊ុន សែន បានស្នេីដល់គ្រួសារដែលទាស់ទែងគ្នា ព្រោះចាញ់បោក ខឹម វាសនា មានការអធ្យាស្រ័យឱ្យគ្នា និងកុំមានការរេីសអេីង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នាឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក សម្តេចបានថ្លែងស្នេីដល់គ្រួសារដែលទាស់ទែងគ្នា ព្រោះចាញ់បោក ខឹម វាសនា សូមអធ្យាស្រ័យឱ្យគ្នា ហេីយត្រូវរ៉ូវគ្នាវិញ។ ក្នុងនោះសូមអ្នកជិតខាងកុំមានការរេីសអេីងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា។

    សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តសៀមរាប រៀបចំរថយន្តជួយដឹកអ្នកទាំងនោះត្រឡប់ទៅផ្ទះវិញ បេីមានអ្នកអត់មានមធ្យោបាយត្រឡប់ទៅផ្ទះ ហេីយត្រូវរៀបចំបាយទឹកជូនពួកគាត់ផងដែរ ៕

    អត្ថបទទាក់ទង