ខ្មែរប៉ុស្ដិ៍ Close

សម្តេចក្រឡាហោម ស ខេង៖ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្ស

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 88
សម្តេចក្រឡាហោម ស ខេង៖ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្ស សម្តេចក្រឡាហោម ស ខេង៖ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់អំពើជួញដូរមនុស្ស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីអំពាវនាវមួយដែល ស្នើដល់សាធារណជនជាតិ – អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ក្រសួងមហាផ្ទៃបានបង្កើតបណ្តាញទំនាក់ទំនងដែលសាធារណជនអាចផ្តល់ព័ត៌មានបានមានដូចជា៖ គេហទំព័រ Facebook: Samdech Krolahom Sar Kheng, លេខទូរស័ព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ, គេហទំព័រ Facebook អគ្គស្នងការដ្ឋាននគរបាលជាតិ និង គេហទំព័រ Facebook អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

គួរបញ្ជាក់នាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានទទួលសំណើ និងពាក្យបណ្តឹងពីជនបរទេស និងស្ថានតំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថាជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាំត់តាំង។

ពាក់ព័ន្ធនឹងករណីនេះអាជ្ញាធរកម្ពុជាបានបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងបានរកឃើញ ព្រមទាំងជួយសង្គ្រោះបានទាន់ពេលវេលា នូវករណីជាច្រើន ជាក់ស្តែងបើគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថាជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន៦០នាក់ផងដែរ៕

អត្ថបទទាក់ទង