ខ្មែរប៉ុស្ដិ៍ Close

គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២គ្រោងបញ្ចប់ឆាប់ៗនេះ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 83
គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២គ្រោងបញ្ចប់ឆាប់ៗនេះ គម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២គ្រោងបញ្ចប់ឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារនៅការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តខាងលិច ប៉ែកខាងត្បូងនៃស្ពានហាលជំហានទី២ ដែលនឹងបញ្ចប់នាពេលឆាប់ៗនេះ។

លោក សន ចាន់ថន បុរាណវិទូ មានឱ្យដឹងថា គម្រោងជួសជុលជំហានទី២នេះសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងសប្ដាហ៍នេះ។ លោកបន្តថា ជំហានទី២នេះមានប្រវែងសរុប ៦០ម៉ែត្រ ខណៈជំហានទី១ មានប្រវែង ៨០ម៉ែត្រ ដែលសរុប ១៤០ម៉ែត្រ។

តាមការបញ្ជាក់ពីលោក សន ចាន់ថន ការជួសជុលជំហានទី២នេះ ផ្នែកខ្លះមានការបាក់បែកច្រើនដោយត្រូវជួសជុល និងពង្រឹងជើងច្រាំងកសិន្ធុកុំឱ្យស្រុតធ្លាក់បន្តទៀត។ ការជួសជុលនេះ បានចាប់ផ្តើមពីខែ មីនាមក ដោយការដ្ឋានមិនបានធ្វើទំនប់ស្ទាក់ទឹកដូចការជួសជុលជំហានទី១ទេ ដោយសារជើងច្រាំងកសិន្ធុនៅទីនេះ នៅល្អប្រសើរ ហើយកន្លែងដែលរលុះខ្លាំង ក្រុមការងារជួសជុលបានដាក់ដីទប់ជើងច្រាំង ដោយមានក្រាលគ្រឹះថ្មពីក្រោមផង។

ជាមួយគ្នានេះ លោក សន ចាន់ថន បានលើកឡើងថា ក្រោយបញ្ចប់ការងារនេះរួច ក៏មានគម្រោងសម្រាប់ជួសជុលបន្តទៀតដែរ តែត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកលើ និងថវិកាសម្រាប់ការងារនេះសិន៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ម៉ៅ សុខនី, យី សុថា

អត្ថបទទាក់ទង