ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើអំពីការងារបរិស្ថាននៅរមណីយដ្ឋានអង្គរដោយស្ថាប័នធានាគុណភាពជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38
អាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើអំពីការងារបរិស្ថាននៅរមណីយដ្ឋានអង្គរដោយស្ថាប័នធានាគុណភាពជប៉ុន អាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើអំពីការងារបរិស្ថាននៅរមណីយដ្ឋានអង្គរដោយស្ថាប័នធានាគុណភាពជប៉ុន

ស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance) បានសំដែងការកោតសរសើដល់អាជ្ញាធរជាតិអប្សរាអំពីការអនុវត្តវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2015 នៅរមណីយដ្ឋានអង្គរ។

តាមការពិនិត្យ វាយតម្លៃជាទូទៅអំពីយុទ្ធសាស្រ្តអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2015 នៅរមណីយដ្ឋានអង្គរ ស្ថាប័នJQA បានផ្តោតលើ៤ចំណុច៖

  1. ត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តការងារ
  2. គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាអំពីការការពារបរិស្ថាន ការរៀបចំឱ្យមានភាពស្រស់បំព្រង និងការការពារបេតិកភណ្ឌ
  3. ដំណោះស្រាយលើបញ្ហាប្រឈម និងវិធីសាស្ត្រឆ្លើយតប
  4. ការកែលម្អរលើករណីខុសឆ្គង។

ក្នុងនោះដែរ ស្ថាប័នJQAក៏បានសង្កេតឃើញអំពីវឌ្ឍនភាពវិជ្ជមានក្នុងការរៀបចំផ្នែកបរិស្ថាន ដែលមានលក្ខណៈសមស្របជាមួយនឹងកិច្ចការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ៕
អត្ថបទ និងរូបភាព៖ លោក យី សុថា

អត្ថបទទាក់ទង