ខ្មែរប៉ុស្ដិ៍ Close

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមិថុនា ទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 36
ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមិថុនា ទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមិថុនា ទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ នៅផ្នែកខ្លះនៃបណ្តាខេត្តនៅវាលទំនាបភាគកំណាល និងភាគពាយ័ព្យ។

តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
  • សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ °C
  • នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម៕

អត្ថបទទាក់ទង