ខ្មែរប៉ុស្ដិ៍ Close

បែកធ្លាយ ផែនការប្រមូលមនុស្សតាមបញ្ជារបស់លោក សម រង្ស៊ី ពីបណ្ដាខេត្តមកភ្នំពេញដើម្បីបំផ្លាញការបោះឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 48
បែកធ្លាយ ផែនការប្រមូលមនុស្សតាមបញ្ជារបស់លោក សម រង្ស៊ី ពីបណ្ដាខេត្តមកភ្នំពេញដើម្បីបំផ្លាញការបោះឆ្នោត បែកធ្លាយ ផែនការប្រមូលមនុស្សតាមបញ្ជារបស់លោក សម រង្ស៊ី ពីបណ្ដាខេត្តមកភ្នំពេញដើម្បីបំផ្លាញការបោះឆ្នោត

បើតាមការបង្ហោះផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Jasmine Angkor នាព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២ នេះ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស មានផែនការប្រមូលមនុស្សពីតាមបណ្ដាខេត្តឡើងមកភ្នំពេញឱ្យបានយ៉ាងតិច ៣ម៉ឺននាក់ ដោយតម្រូវឱ្យ ជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp អោយបានជាងមួយពាន់គ្រឿង។

ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្ខពួកខ្លួនគឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាចដឹងពីផែនការហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពីលោកសម រង្សី ប្រមូលកំលាំងពីខេត្តឡើងភ្នំពេញអោយបានយ៉ាងតិច3ម៉ឺននាក់ ដោយអោយ ជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp អោយបានជាងមួយពាន់គ្រឿង។

***បើតាមការយល់ឃើញរបស់ខ្ញុំបក្សភ្លើងទៀនគឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេរបស់ពួកនៅក្រៅប្រទេសមកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថាសមត្ថកិច្ចនៅមិនទាន់រឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អោយបាន។