ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 29
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិត និងបញ្ចេញផ្សាយនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងជើងថា «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិតនិងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»។

វីដេអូនេះ ក៏បានបង្ហាញផងដែរ នូវសិល្បៈនៃការដឹកនាំដ៏ត្រឹមត្រូវ និងការដាក់ចេញនូវយុទ្ធសាស្ត្រ និងនយោបាយវ៉ាក់សាំងប្រកបដោយភាពប្រាកដនិយមនិងប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបាននាំមកនូវជោគជ័យយ៉ាងធំធេង និងជាទីមោទនៈក្នុងការការពារអាយុជីវិតពលរដ្ឋខ្មែរចេញពីការយាយីនៃសត្រូវឥតស្រមោលដ៍កាចសាហាវកូវីដ-១៩។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺខណៈពេលដែលប្រជាពលរដ្ឋក្នុងប្រទេសជាច្រើនរកវ៉ាក់សាំងដូសមូលដ្ឋានចាក់មិនទាន់បានផង ប្រជាពលរដ្ឋខ្មែរជាច្រើនបានទទួលដូសជំរុញទី៣ និងទី៤រួចស្រេចទៅហើយ។

ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ នេះទៀតសោត រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារដើម្បីជួយដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលទទួលរងផលប៉ះពាល់ និងមុខសញ្ញាជនងាយរងគ្រោះ។

ដូច្នេះ ការកាពារអាយុជីវិតខ្មែរចេញពីសេចក្តីស្លាប់ដោយសារកូវីដ-១៩ និងការបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច គឺជាគុណសម្បត្តិដ៏ថ្លៃថ្លាបំផុតថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ដោយរបប ប៉ុល ពត ប្រល័យពូជសាសន៍ កាលពីថ្ងៃទី ៧ មករា ១៩៧៩ និងបានកសាងប្រទេសឲ្យសម្បូរសប្បាយ ចម្រុងចម្រើនមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដូចសព្វថ្ងៃ។

ការទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមគំនឹត និងដឹកនាំការអនុវត្តផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ក៏ជាសមិទ្ធផលដ៏អស្ចារ្យមួយទៀតក្នុងប្រវត្តិសាស្ត្រកម្ពុជា ពីព្រោះសន្តិភាពនេះហើយដែលជាការធានាអាយុជីវិតប្រជាពលរដ្ឋខ្មែរឲ្យមានក្តីសុខសាន្ត មានឱកាសកសាងជីវភាពគ្រួសារ និងសង្គមជាតិ ដោយមិនព្រួយបារម្ភពីភ្លើងសង្គ្រាម។ និយាយឲ្យចំគឺ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ និងតាមការពារជីវិតពលរដ្ឋកុំឲ្យធ្លាក់ក្នុងក្តីវិនាសអន្តរាយជាថ្មីណាមួយប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថែមទាំងបានធ្វើឲ្យជីវិតពលរដ្ឋរបស់ខ្លួនស្គាល់ភាពសុខដុមរមនា និងស្គាល់វឌ្ឍនភាពពោរពេញដោយអត្ថន័យជ្រាលជ្រៅតាមរយៈសន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ។ ការដោះស្រាយវិបត្តិសកលដ៏ស្មុគស្មាញនិងធំធេងបែបនេះដោយជោគជ័យ ដែលជាកត្តាអនុគ្រោះតាមរយៈភាពសុំាក្នុងសហគមន៍ ហើយដែលនាំអោយកម្ពុជាបើកប្រទេសឡើងវិញ ជាពិសេសវិធានការមិនតម្រូវអោយពាក់ម៉ាស់នៅ៤ខេត្តនៃភូមិភាគឥសាន គឺជាតម្លៃដែលពលរដ្ឋខ្មែរមើលឃើញយ៉ាងច្បាស់ និងចងចាំក្នុងចិត្តជានិច្ចនូវគុណសម្បត្តិគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង