ខ្មែរប៉ុស្ដិ៍ Close

៣ថ្ងៃនៃពិធីចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្តក្នុងខេត្តកំពង់ចាម ជាងកន្លះលាននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 84

កំពង់ចាម៖ ក្នុងរយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានាក្នុងខេត្តកំពង់ចាម សរុបចំនួន ៥១៤,៤៤៧នាក់ នេះបើតាមការឲ្យដឹង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរ ដែលដើរកម្សាន្តតាមរមនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម រួមមាន៖

  • ថ្ងៃទី១ មានចំនួន ៥៧ ៤៣០ នាក់
  • ថ្ងៃទី២ មានចំនួន ១២៣ ៨១៥ នាក់
  • ថ្ងៃទី៣ មានចំនួន ៣៣៣ ២០២ នាក់។

បើតាមលោកអភិបាលខេត្ត សម្រាប់រយៈពេល៣ថ្ងៃនេះដែរ កងកម្លាំងទាំង៣ប្រភេទ បានរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសប្បាយរីករាយគ្រប់ទីកន្លែងផងដែរ។

គូរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃចូលឆ្នាំទី៣ ថ្នាក់ដឹកនាំខេត្ត ជាច្រើននាក់ បានរៀបចំពិធីស្រង់ព្រះរួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ចាម។ ទន្ទឹមនិងការ ចូលរួមដើរលេងកម្សាន្ត របស់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនោះដែរ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ ពេលមានការជួបជុំច្រើន៕

អត្ថបទទាក់ទង