ខ្មែរប៉ុស្ដិ៍ Close

“ប្រេងកាត-ដុល្លារ” ពិតទៅ ជាឧបករណ៍មួយបង្កើតឡើងដោយលោក Henry Kissinger និងលោក Nixon

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨ មុខរបរ 59

ស្តង់ដាររស់នៅរបស់ជនជាតិអាមេរិកកាំងទាំងអស់អាចនឹងត្រូវបានមើលឃើញនៅទីនេះ គឺលំហវាលខ្សាច់ដ៏ធំធេង ដែលសម្បូរទៅដោយប្រេងកាត នៅប្រទេសអារ៉ាប៊ីសាអូឌីត។

នៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ បន្ទាប់ពីការកើតឡើងនៃវិបត្តិអារ៉ាប់ ដោយសារមានការហាមឃាត់នាំចេញប្រេង OPEC បានតម្លើងថ្លៃប្រេងបីដងនៅលោកខាងលិច។ នៅពេលនោះ អាមេរិកយល់ឃើញថា ខ្លួនងាយរងគ្រោះ ពីព្រោះពួកគេនាំចូលប្រហែល ៧០% នៃប្រេងដែលពួកគេប្រើប្រាស់។

ក្នុងគោលបំណងធានាការផ្គត់ផ្គង់ប្រេងពីបរទេសមួយដែលអាចទុកចិត្តបាន លោកប្រធានាធិបតី Richard Nixon បានបញ្ជូនរដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់ខ្លួន គឺលោក Henry Kissinger ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមប្រជុំដ៏សម្ងាត់មួយ។ ជាលទ្ធផល ពួកគេសម្រេចបាននូវកិច្ចព្រមព្រៀងមួយដែលនៅមានសុពលភាពរហូតដល់បច្ចុប្បន្ននេះ។ ប្រសិនបើប្រទេសអារ៉ាប៊ីសាអូឌីត ដែលនៅពេលនោះជាអ្នកផលិតប្រេងធំបំផុតក្នុងពិភពលោក លក់ប្រេងគិតជាលុយដុល្លារអាមេរិក ជាថ្នូរមកវិញ អាមេរិកនឹងការពារប្រទេសអារ៉ាប៊ីសាអូឌីត ហើយធានាថា គ្រួសារ Saud នឹងបន្តកាន់អំណាច។ ឥទ្ធិពលដោយផ្ទាល់នៃកិច្ចព្រមព្រៀងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត គឺថាអ្នកផលិតប្រេងផ្សេងទៀត ក៏កំណត់យកប្រាក់ដុល្លារអាមេរិក ជាមធ្យោបាយទូទាត់ ដែលពេលនោះធ្វើឱ្យតម្រូវការលុយដុល្លារមានការកើនឡើងយ៉ាងរហ័សទូទាំងពិភពលោក ហើយភ្លាមៗនោះដែរ ឈ្មោះថ្មីមួយត្រូវបានបង្កើតឡើងគឺ “ប្រេងកាត-ដុល្លារ”។

រូបិយប័ណ្ណរបស់ប្រទេសមួយមានតម្លៃ គឺអាស្រ័យលើតម្រូវការ ប្រៀបដូចជាទ្រឹស្តីនៃតម្រូវការនិងការផ្គត់ផ្គង់ដែរ។ មូលហេតុដែល “ប្រេងកាត-ដុល្លារ” មានសារៈសំខាន់ ពីព្រោះវាជាកត្តាមួយធ្វើឱ្យមានតម្រូវការកើនឡើងនៃប្រាក់ដុល្លារ។ ជនជាតិអាមេរិកជាច្រើនមិនបានដឹងទេថា ប្រហែលជា ៧០% នៃប្រាក់ដុល្លារសន្លឹក ១០០ដុល្លារ ក្នុងពិភពលោក គឺនៅក្រៅសហរដ្ឋអាមេរិក។ មានប្រាក់ដុល្លារសន្លឹក ១០០ដុល្លារ នៅរុស្ស៊ី ច្រើនជាងនៅអាមេរិក។

ស្តុកនៃប្រាក់ដុល្លារ មានជាច្រើននៅក្នុងប្រទេសនានាជុំវិញពិភពលោក ពីព្រោះប្រាក់ដុល្លារ ត្រូវបានប្រើប្រាស់ក្នុងការ ទិញ-លក់ ប្រេង។ ប្រសិនបើប្រេង មិនត្រូវបាន ទិញ-លក់ ដោយប្រើ “ប្រេងកាត-ដុល្លារ” ទេ ហើយបែរជាប្រើមាស ឬរូបិយប័ណ្ណផ្សេងទៀត ឬប្រសិនបើរុស្ស៊ីនិងចិន ចាប់ផ្តើមប្រើប្រាស់ប្រាក់យន់ ឬ ប្រាក់រ៉ូប៊ល (Ruble) ជាជាងការប្រើប្រាក់ដុល្លារ ហេតុនេះ នឹងមិនមានតម្រូវការដុល្លារទៀតឡើយ។ ពេលនោះ ស្តង់ដាជីវភាពរស់នៅរបស់ជនជាតិអាមេរិកមធ្យមទូទៅ នឹងត្រូវបញ្ចប់ វាប្រាកដជាអាក្រក់ជាងវិបត្តិសេដ្ឋកិច្ចពិភពលោកទៅទៀត។ សព្វថ្ងៃនេះ អ្នកដែលគំរាមកំហែងដល់ស្ថានភាពរបស់ ប្រេងកាត-ដុល្លារ មិនរីកចំរើនទៅមុខទេ។ បុរសខ្លាំងលីប៊ី លោក ម៉ូម៉ា ហ្គាដាហ្វី បានជំរុញជាសាធារណៈនូវរូបិយប័ណ្ណដែលគាំទ្រដោយមាសអាហ្វ្រិកថ្មី ដែលលោកនឹងធ្វើពាណិជ្ជកម្មសម្រាប់ប្រេងរបស់លីប៊ី។ លោកត្រូវបានគេសម្លាប់នៅក្នុងបដិវត្តគាំទ្រដោយអាមេរិកក្នុងឆ្នាំ ២០១១។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ អ្នកដឹកនាំផ្តាច់ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន បានជំរុញឲ្យលក់ប្រេងជាអឺរ៉ូ … អាមេរិកបានឈ្លានពានក្រោមលេសដើម្បីស្វែងរកអាវុធប្រល័យលោក។ ប្រទេសអ៊ីរ៉ាក់មិនមានអាវុធប្រល័យលោកអ្វីនោះទេ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺបន្ទាប់ពីអាមេរិកាំងចូលឈ្លានពាន ត្រួតត្រា ហើយដាក់អំណាចរដ្ឋាភិបាលដែលខ្លួនគាំទ្រចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ទស្សនៈទាំងមូលនៃការលក់ប្រេងជាប្រាក់អឺរ៉ូ មិនដែលលេចឮជាថ្មីម្តងទៀតទេ។ សព្វថ្ងៃនេះ បណ្តាប្រទេសជាច្រើនសម្តែងការអាក់អន់ចិត្តទៅលើប្រព័ន្ធ ប្រេងកាត-ដុល្លារ បច្ចុប្បន្ននេះ ហើយអ្នកនាំពាក្យឈានមុខគេ គឺគ្មាននរណាក្រៅពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នោះទេ។ “ពូទីន និយាយជាភាសារុស្ស៊ី” អាមេរិកត្រូវតែព្រួយបារម្ភយ៉ាងខ្លាំងពីអ្វីដែលប្រធានាធិបតីពូទីនអាចធ្វើទៅបាន។ មានសង្រ្គាមត្រជាក់ថ្មីមួយកំពុងតែកើតឡើង។ វាគឺជាសង្គ្រាមត្រជាក់ជាងមុនទៅទៀត។ នោះហើយគឺជាអ្វីដែលកំពុងតែកើតមានឡើង។ តើអ្នកណាជាស្នូល ជំរុញរឿងនេះ? គឺប្រធានាធិបតី វ្លាឌីមៀរ ពូទីន។ ហើយ ប្រេងកាត-ដុល្លារ គឺសំខាន់បំផុតនៅក្នុងសង្គ្រាមត្រជាក់ជាងមុននេះ។ រឿងតែមួយគត់ដែលកំពុងតែកៀបសង្កត់អាមេរិកនាពេលនេះ ហើយដែលជារឿងដែលចំបងនោះ គឺ ប្រេងកាត-ដុល្លារ ហើយខ្ញុំសុំអនុញ្ញាតនិយាយឱ្យរឹតតែច្បាស់ថា “ប្រសិនបើ ប្រេងកាត-ដុល្លារ ត្រូវបញ្ចប់ អាមេរិកដែលជាមហាអំណាចមួយ ក៏ត្រូវបញ្ចប់ដែរ។

សូមទស្សនាវីដេអូ៖