កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥២នាក់ ជាសះស្បើយចំនួន ៤៦នាក់ និងមិនមានអ្នកស្លាប់នោះទេ
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៦នាក់ និងមិនមានអ្នកស្លាប់នោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។
សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥,៥១៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣១,៤៥៩នាក់ និងស្លាប់សរុបចំនួន ៣,០៥៤នាក់៕