ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ អត្រាអ្នករងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 24
សម្តេចតេជោ ហ៊ុន សែន ៖ អត្រាអ្នករងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភ សម្តេចតេជោ ហ៊ុន សែន ៖ អត្រាអ្នករងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យព្រួយបារម្ភ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យោងតាមរបាយការណ៍សម្តេចក្រឡាហោម ស ខេងក្រសួងមហាផ្ទៃ បានបង្ហាញពីអត្រាតួលេខចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍ ដែលមានអ្នកស្លាប់ចំនួន ៣នាក់ នេះជារឿងមួយដែលគួរឱ្យបារម្ភណាស់ បើគណនាក្នុងមួយថ្ងៃស្លាប់៣នាក់ បើដប់ថ្ងៃ នឹងស្លាប់ ៣០នាក់ ចុះបើមួយខែវិញ តួលេខអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនដល់ ៣០០នាក់ទៅហើយ នេះជារឿងមួយដែលគួរឱ្យព្រួយបារម្ភណាស់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅថ្ងៃនេះ ជាការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យថ្មី មិនមែនជាថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវថ្នល់នោះទេ តែលើកយកករណីគ្រោះថ្នាក់ចរាចរណ៍មកនិយាយនៅពេលនេះ ដោយសារតែអត្រាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ គួរអោយព្រួយបារម្ភ។ សម្តេច បន្តថា បើអ្នកស្លាប់នោះជាមេគ្រួសារ នឹងនាំទុក្ខដល់អ្នកនៅរស់ ដែលត្រូវលំបាកក្នុងជីវភាពប្រចាំ ជាក់ជាមិនខាន ដូចនេះសូមអ្នកបើកបរគ្រប់យានយន្តទាំងអស់ត្រូវម្ចាស់ការ មានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយចាំបាច់ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុត ទើបអត្រាគ្រោះថ្នាក់រងរបួស និងស្លាប់ មានការថយចុះជាក់ជាមិនខានឡើយ៕

អត្ថបទទាក់ទង