លោក អ៊ុក ភ័ក្រ្តា ចុះពិនិត្យទីតាំងស្នើសូមជួសជុលផ្លូវលំ០១ខ្សែ និងលូ០៩កន្លែង របស់ម្ចាស់គម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូច
កោះកុង÷ ក្រុមការងារនៃរដ្ឋបាលខេត្ត ដឹកនាំដោយលោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីតំណាងរដ្ឋបាលក្រុង លោកចៅសង្កាត់ស្មាច់មានជ័យ បានចុះពិនិត្យទីតាំងស្នើសូមជួសជុលផ្លូវលំ០១ខ្សែ ប្រវែង ៣២២៣ម៉ែត្រ ទទឹង២០ម៉ែត្រ និងលូ០៩កន្លែង របស់លោកស្រី សួរ លក្ខិណា តំណាងម្ចាស់គម្រោង វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមិនលើស ១០ហិកតា ចំនួន៣គម្រោង នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ទីតាំងស្នើសូមធ្វើផ្លូវនេះជាទីតាំងផ្លូវដីចាស់ ចូលទៅកាន់ទឹកធ្លាក់សិលាមានជ័យ និងមានផ្នែកខ្លះស្ថិតក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន និងទាមទារនូវការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថានជាមុនសិន៕