ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្របដណ្តប់ពេញផ្ទៃប្រទេស ដោយសម្រេចចបានប្រមាណ ៩២.៤៣% នៃប្រជាជនសរុប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 32
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្របដណ្តប់ពេញផ្ទៃប្រទេស ដោយសម្រេចចបានប្រមាណ ៩២.៤៣% នៃប្រជាជនសរុប យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្របដណ្តប់ពេញផ្ទៃប្រទេស ដោយសម្រេចចបានប្រមាណ ៩២.៤៣% នៃប្រជាជនសរុប

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋចំនួន ១៤,៧៨៨,២៦៨នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ (ស្មើនឹង ៩២.៤៣%) បានទទួលវ៉ាក់សាំងរួច ក្នុងនោះ ១៣,៩០១,០២៥នាក់ បានចាក់គ្រប់ដូសមូលដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

  • សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ១០២.៦០% ធៀបនឹងគោលដៅដែលត្រូវចាក់ចំនួន ១០លាននាក់។
  • សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ សម្រេចបាន ១០០.០៨% ធៀបនឹងគោលដៅដែលត្រូវចាក់ចំនួនជាង ១លាន៨សែននាក់។
  • ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន ១០៧.៥៨% ធៀបនឹងគោលដៅដែលត្រូវចាក់ប្រមាណជិត ១លាន ៩សែននាក់។
  • សម្រាប់កុមារអាយុ ០៥ឆ្នាំ សម្រេចបាន ១២២.២១% ធៀបនឹងគោលដៅដែលត្រូវចាក់ប្រមាណជាង ៣០ម៉ឺននាក់។
  • ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចបាន ៤៦.៨៧% ធៀបនឹងគោលដៅដែលត្រូវចាក់ប្រមាណជាង ៦១ម៉ឺននាក់។
  • ចំពោះការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ ដែលសម្រេចបាន ៧,៨០៤,២០៤នាក់ ខណៈដូសទី៤ សម្រេចបាន ចំនួន ១,១២៧,០០៨នាក់។

បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជា កំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ដែលជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត៕