ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ កម្ពុជាគ្រោងចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងរង្វង់១០-១៣លាននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ កម្ពុជាគ្រោងចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងរង្វង់១០-១៣លាននាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ កម្ពុជាគ្រោងចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងរង្វង់១០-១៣លាននាក់

យោងតាមសម្លេងណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជាមានគម្រោងគ្រោងចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងរង្វង់ ១០-១៣លាននាក់ ហើយពេលនេះបានចុះកុងត្រា បើតាមការដែលអាចទទួលបានព័ត៌មាន នឹងមកដល់ប្រទេសកម្ពុជាមានចំនួន ១លាន ៥សែនដូស នៅពេលខាងមុខនេះ ហើយនិងបន្តបន្ទាប់នឹងមកដល់ដូចជា ស៊ីណូហ្វាម ក៏នៅសល់ ស៊ីណូវ៉ាក់ ក៏នឹងមកដល់ ១លាន ៥សែនដូសបន្ថែមទៀត អាស្រ្តាហ្សេនីកា ក៏នឹងមកបន្តបន្ទាប់ ហើយលោក ក៏នឹងស្វះស្វែងដើម្បីរកទិញ ចនសុន ចនសុន របស់អាមេរិកផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឱ្យមានការទទួលខុសត្រូវជាក់លាក់ ដាច់លើបញ្ហានៃការចាក់វ៉ាក់សាំងនេះតែម្តង ហើយត្រូវប្រើប្រាស់កម្លាំងសរុបឱ្យអស់លទ្ធភាពដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿនតែម្តង ដើម្បីកុំឱ្យវ៉ាក់សាំងហួសសុពលភាព និងឱ្យវ៉ាក់សាំងដែលទទួលបានទៅដល់ប្រជាជនឱ្យបានឆាប់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង លោកស្រី ឱ វណ្ណឌីន ធ្វើកិច្ចការភ្លាមទៅលើរឿងនេះ ហើយសង្ឃឹមថាកិច្ចការនេះ នឹងដំណើរការបានល្អ ជាមួយនឹងការទទួលខុសត្រូវពីគ្រប់ស្ថាប័ន ដែលមានបុគ្គលិករបស់ខ្លួនផង និងមានផ្នែកក្រោមការទទួលខុសត្រូវរបស់ខ្លួនផង ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នដទៃទៀតដែលមានផ្នែកនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ហើយក៏មានបុគ្គលិកនៅតាមក្រសួងរបស់ខ្លួន ដែលត្រូវឱ្យពួកគេទទួលបានវ៉ាក់សាំងផងដែរ៕

អត្ថបទទាក់ទង