ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្ត​ក្រចេះ​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់​លើបញ្ហាប្រឈម​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្ត​ក្រចេះ​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់​លើបញ្ហាប្រឈម​ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្ត​ក្រចេះ​ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់​លើបញ្ហាប្រឈម​

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (...) បានសហការជាមួយអាជ្ញាធរខេត្តក្រចេះរៀបចំ «វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» នៅខេត្តក្រចេះដែលជាខេត្តទី២៥នៃបេសកកម្មរបស់ខ្លួន​​ ដើម្បីជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តនេះក្រោមអធិបតីភាព​​លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល ... និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

វេទិកាសន្ទនានេះបានបង្កបរិយាកាសស្និទ្ធស្នាលសម្រាប់... អាជ្ញាធរខេត្តនិងតំណាងអង្គការសង្គមស៊ីវិល ក្នុងការ​​ពិភាក្សាពិគ្រោះយោបល់គ្នាដោយត្រង់ទៅត្រង់មក ដោយបានលើកយកនូវបញ្ហាប្រឈម​​ដែលកំពុងកើតមានជាក់ស្តែងនៅក្នុងមូលដ្ឋានក្នុងខេត្តក្រចេះព្រមទាំងសំណូមពរមួយចំនួនផងដែរ។ អង្គវេទិកាបានពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើនិងសហគមន៍នេសាទ ក្នុងចំណោមបញ្ហាប្រឈម​​មួយចំនួនផ្សេងទៀត។ ជាលទ្ធផល​ ​បញ្ហាប្រឈមនិងសំណូមពរ​​មួយចំនួនត្រូវបានដោះស្រាយភ្លាមៗ​​នៅក្នុងកិច្ចសន្ទនានេះផ្ទាល់តែម្តង។ ចំពោះ​​បញ្ហាប្រឈមនិងសំណូពរមួយចំនួនដែលនៅសេសសល់ត្រូវបានលើកយកទៅពិភាក្សាលម្អិតជាមួយអាជ្ញាធរនិសមត្ថកិច្ចពាក់ព័ន្ធដើម្បីសហការស្វែងរកដំណោះស្រាយ។

រាជរដ្ឋាភិបាលតែងផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទីរបស់អង្គការសង្គមស៊ីវិលដែលបានចូលរួមចំណែកយ៉ាង​​សកម្មក្នុងការអភិវឌ្ឍសង្គមជាតិនាពេលកន្លងមក​​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ... ជាវេទិកាសម្របសម្រួលដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលនិង​​អង្គការសង្គម​​ស៊ីវិល សំដៅជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានវឌ្ឍនភាពថែមទៀត។

អត្ថបទទាក់ទង