ប្រវត្តិឈ្មោះ «វត្តដំរីស»
នាទីអារ្យធម៌ សូមនាំអារម្មណ៍លោកអ្នកនាងទៅខេត្តបាត់ដំបង។ បាត់ដំបង ដែលមានវត្តអារាមពុទ្ធសាសនាមួយឈ្មោះថា វត្តដំរីស។ តើ វត្តដំរីស មានប្រវត្តិយ៉ាងណា?
វត្តដំរីស ជាវត្តចំណាស់មួយ សាងសង់សម័យលោកម្ចាស់កថាថន ឈ៊ុំ នាគ្រាដែលខេត្តបាត់ដំបងចំណុះសៀម។ នាសម័យទំនើបបច្ចុប្បន្ន ឈ្មោះនិងប្រវត្តិពិតរបស់វត្តដំរីស មានការកត់ត្រានិងយល់ឃើញប្លែកៗគ្នា។ សូម្បីតែម្ចាស់ដើមបុណ្យ សង់វត្តនេះ ក៏ហាក់មានការយល់ឃើញ មិនដូចគ្នាដែរ។
ឯកសារខ្លះ កត់ត្រាថា វត្តដំរីស សង់ដោយជំទាវ អ៊ីង ជាប្រពន្ធម្នាក់ ក្នុងចំណោមភរិយារាប់សិបនាក់របស់លោកម្ចាស់។ ក៏ប៉ុន្តែ សាច់ញាតិខ្សែស្រឡាញ់ នៃ ពូជពង្សអភ័យវង្ស បានបញ្ជាក់ថា បិតារបស់លោកជំទាវ អ៊ីង ទៅវិញទេ ដែលជាអ្នកផ្តួចផ្តើមសាងសង់វត្តដំរីស។
នៅក្នុងបទសម្ភាសនេះ ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ ឬហៅ ឆានឆៃ អភ័យវង្ស មានជន្មានុជាង៨០ឆ្នាំ សព្វថ្ងៃរស់នៅក្រុងប៉ារីស មានប្រសាន៍ជម្រាបពីប្រវត្តិសាងសង់វត្ត និងឈ្មោះដើមរបស់វត្តនេះ។ សូមចុះស្តាប់សំឡេងពិស្តារទាំងស្រុង! ហេង ឧត្តម/RFI