ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈបណ្តាញសង្គម Facebook ធ្វើឱ្យលោកកាន់តែមានទំនាក់ទំនងជិតស្និទ្ធ និងកក់ក្តៅបំផុតជាមួយប្រជាពលរដ្ឋទូទៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈបណ្តាញសង្គម Facebook ធ្វើឱ្យលោកកាន់តែមានទំនាក់ទំនងជិតស្និទ្ធ និងកក់ក្តៅបំផុតជាមួយប្រជាពលរដ្ឋទូទៅ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈបណ្តាញសង្គម Facebook ធ្វើឱ្យលោកកាន់តែមានទំនាក់ទំនងជិតស្និទ្ធ និងកក់ក្តៅបំផុតជាមួយប្រជាពលរដ្ឋទូទៅ

ក្នុងខណៈដែលគេហទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានចំនួនអ្នកគាំទ្រចូលចិត្ត និងតាមដានជាង ១០លាននាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍រីករាយ និងចាត់ទុកថា បណ្តាញទំនាក់ទំនងសង្គមមួយនេះ គឺបានជួយឱ្យលោកមានទំនាក់ទំនងកាន់តែជិតស្និទ្ឋ និងកក់ក្ដៅបំផុត ជាមួយមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ន និងកូនក្មួយយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការិនីទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅក្នុង Facebook ផ្លូវការរបស់លោកថា តាមរយៈFacebook គឺលោកបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូនហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំជូនបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗរាល់ពេលកន្លងមកប្រកបដោយជោគជ័យទៀតផង។ តាមរយៈការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះដែរ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកូនក្មួយយុវជនប្រើប្រាស់ Facebook អោយមានប្រយោជន៍ ដល់ខ្លួនយើងផង និងដល់សង្គមផងជាមួយនឹងការទទូលខុសត្រូវខ្ពស់។

ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសរួមទាំងមិត្តភ័ក្តបរទេសទាំងអស់ដែលបានស្រឡាញ់រាប់អានរូបលោក ព្រមទាំងបានគាំទ្រ Facebook ខ្ញុំរហូតបានកើនឡើងជាង១០លាន និងសូមជូនពរបងប្អូនជនរួមជាតិ និងអ្នកគាំទ្រទាំងអស់ ជូនពរបងប្អូនជួបតែសេចក្ដីសុខ និងមានសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទង