ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១៤,៣៥២,៥៤១នាក់ គិតត្រឹមយប់ថ្ងៃទី៣០ ខែមករា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 43
ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១៤,៣៥២,៥៤១នាក់ គិតត្រឹមយប់ថ្ងៃទី៣០ ខែមករា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួន ១៤,៣៥២,៥៤១នាក់ គិតត្រឹមយប់ថ្ងៃទី៣០ ខែមករា

ការងារចាក់វ៉ាក់សាំងនៅកម្ពុជា បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយប្រជាពលរដ្ឋសរុប នៅទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួន ១៤,៣៥២,៥៤១នាក់ គិតត្រឹមយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

  • សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ១០,២០០,៨៧៥នាក់ ដែលស្មើនឹង ១០២.០១%
  • ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ១,៨១៨,៦៣៨នាក់ ដែលស្មើនឹង ៩៩.៥២%
  • ចំពោះកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ២,០១០,១០៦នាក់ ដែលស្មើនឹង ១០៥.៩៤%
  • សម្រាប់កុមារអាយុ ០៥ឆ្នាំ អ្នកដែលបានចាក់វ៉ាក់សាំង មានចំនួន ៣២២,៩២២នាក់ ដែលស្មើនឹង ១០៦.១១%

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៧០% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

អត្ថបទទាក់ទង