ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអត់ធានាជូននូវសន្តិភាពផ្លូវចិត្តទេ បើសិនអ្នកនោះល្មើសច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 24
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអត់ធានាជូននូវសន្តិភាពផ្លូវចិត្តទេ បើសិនអ្នកនោះល្មើសច្បាប់ សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអត់ធានាជូននូវសន្តិភាពផ្លូវចិត្តទេ បើសិនអ្នកនោះល្មើសច្បាប់

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ប៉ុន្តែសម្តេចមិនអាចធានាបាននូវសន្តិភាពផ្លូវចិត្តទេ បើសិនអ្នកនោះប្រព្រឹត្តល្មើសច្បាប់។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលនិងរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកវិភាគដែលបានលើកឡើងថា បើនៅមានការតវ៉ា អត់មានសន្តិភាពនោះ សម្តេច ស្នើឱ្យមើលទៅបណ្តាប្រទេសនានាគឺតែងតែមានការតវ៉ា ពិសេសគឺសហរដ្ឋអាមេរិក មានការតវ៉ានិងបាញ់គ្នាផង សួរថាតើមានសន្តិភាពទេ?

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេច អាចធានាបាននូវសុខសន្តិភាពគឺការពារប្រជាជនកុំឱ្យស្លាប់បាត់បង់ជីវិតដោយសារសង្រ្គាមរាំងជល់ ហើយសម្រាប់សន្តិភាពផ្លូវចិត្តនោះគឺមិនអាចធានាបានឡើយអាស្រ័យលើបុគ្គលម្នាក់ៗបើមិនបានប្រព្រឹត្តបទល្មើសនានា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកំសាន្តទូទាំងប្រទេសផងដែរ៕

អត្ថបទទាក់ទង