ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ លើដីអតីតសមរភូមិសង្គ្រាម
បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែនដីអតីតសមរភូមិដ៏ជូរចត់របស់កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ ទទួលបានសមិទ្ធផលផ្លូវតភ្ជាប់ខេត្តទាំងពីរដ៏រលើបរលោងមួយខ្សែ គឺកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ។
ពិធីបើកសម្ពោធសមិទ្ធផលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការរស់នៅ និងសេដ្ឋកិច្ចរបស់កម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
នៅក្នុងឱកាសសម្ពោធនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថារយៈពេលប្រមាណ ១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងតភ្ជាប់បាត់ដំបង និងបន្ទាយមានជ័យ។ សម្តេចតេជោ បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥នេះ គឺជាផ្លូវមួយរឹងមាំល្អ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមីន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាធ្វើឱ្យលេចឡើងនូវវត្តមានផ្លូវជាតិលេខ៥។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ។ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន បានរួមចំណែកក្នុងការរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរកសុខសន្តិភាពនៅកម្ពុជា សម្រេចបានប្រើពេលពិភាក្សាជាមួយថ្នាក់ដឹកនាំជប៉ុន តាំងពីម៉ោង៧ល្ងាច ដល់ម៉ោង២រំលងអាធ្រាត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជា មានការចូលរួមចំណែកយ៉ាងច្រើនពីភាគីជប៉ុន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ ជាខួប ៣០ឆ្នាំ ដែលជប៉ុនបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ហើយបញ្ជូនមកកម្ពុជាតែម្តង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងត្រូវរៀបចំឱ្យទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅពេលមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាអ្នកទាញយកកងទ័ពរក្សាសន្តិភាពរបស់ជប៉ុនចេញក្រៅប្រទេស ហើយប្រជាជនជប៉ុន គួរមានមោទនភាពចំពោះបេសកកម្មរបស់កងរក្សាសន្តិភាពជប៉ុន ដែលកំពុងធ្វើសកម្មភាពរក្សាសន្តិភាពលើពិភពលោក។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ៣នាក់បន្ថែមទៀត។ សរុបកើនដល់៤នាក់ហើយ។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ការធ្វើសង្គ្រាមជាមួយខ្មែរក្រហមនៅក្នុងខេត្តបាត់ដំបង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពេលនោះបានធ្វើខុសខាងយុទ្ធសាស្ត្រ ផ្នែកយោធានាំឱ្យទ័ពខ្មែរក្រហមវាយដាច់ខ្សែត្រៀម និងដណ្តើមយកទឹកដីមួយចំនួន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានមើលឃើញច្បាស់ថាមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមនោះទេ។ អាស្រ័យហេតុនេះហើយទើបសម្តេចបានដាក់ចេញកិច្ចចរចា ដើម្បីស្វែងរកការបិទបញ្ចប់សង្គ្រាម។
- សម្តេតេជោ ហ៊ុន សែន បានថ្លែងថា ពេលមានសង្គ្រាមធ្វើផ្លូវបំផ្លាញផ្លូវ មានស្ពានបំផ្លាញស្ពាន មានសាលារៀនបំផ្លាញសាលារៀន មិនអាចធ្វើអ្វីបាននោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរៀនកម្ពុជាល្មមគ្រប់គ្រាន់ហើយ ដែលទាមទារឱ្យរួមគ្នាការពារឱ្យបាននូវសុខសន្តិភាព ដើម្បីទទួលបាននូវការកសាង និងអភិវឌ្ឍន៍កម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចបិទបញ្ចប់ភ្លើងសង្គ្រាមហើយនោះ កិច្ចការចំនួនដែលសម្តេចត្រូវយកចិត្តទុកដាក់ធ្វើ គឺប្រែក្លាយតំបន់ភ្លើងសង្គ្រាមទៅជាទីផ្សារ និងការអភិវឌ្ឍ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ បានបំផ្លាញកម្ពុជា តែមិនអាចបំផ្លាញទាំងស្រុងនោះទេ ជាក់ស្តែងគម្រោងសាងសង់ផ្លូវនៅតែដំណើរការ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលអនុវត្តន៍តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងអនុវត្តវិធានាការនានាតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបន្តចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស។ ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់ Pfizer ធ្វើឡើងនៅតែក្នុងភ្នំពេញទេ តែចាក់ជូនប្រជាពលរដ្ឋពីគ្រប់កន្លែងទាំងអស់ បើគាត់ទៅស្វែងរកការចាក់នៅភ្នំពេញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបារម្ភពលរដ្ឋមិនចេញទៅចាក់ដូសជំរុញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន បានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្ពីដែលសម្តេចយកទៅចរចាជាមួយមីយ៉ាន់ម៉ា គឺកុងសង់ស៊ី៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញអាស៊ាន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ាមាន៣ គឺការពន្យារពេលបទឈប់បាញ់ ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រឹងប្រែងរកកិច្ចការសម្របសម្រួលជាមួយអាស៊ាន ដើម្បីអនុវត្តន៍បទឈប់បាញ់នៅមីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការល្អប្រសើរណាស់ក្នុងការមិនមានសង្គ្រាម និងការផ្ទុះអាវុធនៅមីយ៉ាន់ម៉ា ដើម្បីឈានទៅរកការបោះឆ្នោត និងការដោះស្រាយបញ្ហា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញសង្ឃឹមថា អាស៊ាន នឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោ បានថ្លែងថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូណេស៊ី ធ្វើជាប្រធានអាស៊ាន។
- សម្តេចតេជោ ហ៊ុន សែន ស្នើប្រទេសជប៉ុន ជួយផ្តល់ការគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស សម្រាប់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែករបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិកម្មនានានឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺជាក្រុមប្រឆាំងនៅកម្ពុជា រួមជាមួយពលរដ្ឋមីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទោមនស្សចំពោះការប្រតិកម្មរបស់ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនចំពោះការប្រឹងប្រែងរបស់សម្តេចលើវិបត្តិមីយ៉ាន់ម៉ានោះទេ តែជាការជួយឱ្យពលរដ្ឋមីយ៉ាន់ម៉ា ចៀសផុតពីភ្លើងសង្គ្រាម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាឆ្អែតឆ្អន់ហើយលើការបែកបាក់ និងភ្លើងសង្គ្រាម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតនូវយន្តការមួយដើម្បីផ្តល់ជំនួយទៅដល់ពលរដ្ឋមីយ៉ាន់ម៉ា ដោយគ្មានការរើសអើង ជារឿងចាំបាច់ណាស់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក មីង អោងឡាំង បើកចិត្តទូលាយឱ្យចែកជំនួយមនុស្សធម៌ទៅគ្រប់ភាគី រួមទាំងអ្នកប្រឆាំងលោកផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រ តែមានបេះដូងធំទូលាយ ក្នុងនោះវ៉ាក់សាំងដែលជាចំណែកកម្ពុជាតាមរយៈមជ្ឈមណ្ឌលអាស៊ាន គឺកម្ពុជាបានប្រគល់ទៅឱ្យមីយ៉ាន់ម៉ាទាំងអស់ មានតម្លៃសរុបប្រមាណ ១លានដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលកម្ពុជាផ្តល់មកកម្ពុជា ដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងកំពង់ផែន មានថវិកាសរុបប្រមាណ ១,៤០០លានដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបំណងតែងតាំងប្រធានមជ្ឈមណ្ឌលជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់អតីតអគ្គលេខាធិការអាស៊ាន ដែលជាជនជាតិសិង្ហបុរីថា គោលការណ៍ឯកឆន្ទរបស់អាស៊ាន ៥ចំណុច ចំពោះបញ្ហានៅមីយ៉ាន់ម៉ា មិនមាននិយាយពីរឿងបោះឆ្នោតនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា ទទួលបានលទ្ធផលហួសពីការរំពឹងទុករបស់សម្តេច។ ជាពិសេសការយល់ព្រមរបស់នាយឧត្តមសេនីយ៍ អោង មីង ឡាំង អនុញ្ញាតឱ្យប្រេសិតអាស៊ាន ជួបសន្ទនាជាមួយភាគីនៃជម្លោះ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា ទទួលបានលទ្ធផលហួសពីការរំពឹងទុក ជាពិសេសការយល់ព្រមរបស់នាយឧត្តមសេនីយ៍ អោង មីង ឡាំង អនុញ្ញាតឱ្យប្រេសិតអាស៊ាន ជួបសន្ទនាជាមួយភាគីនៃជម្លោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនដែលប្រឆាំងនឹងបទឈប់បាញ់ ក៏ដូចជាការផ្តល់ជំនួយទៅកាន់មីយ៉ាន់ម៉ា គឺជាជនចង់ឱ្យមានការបាញ់គ្នា និងគ្រោះអត់ឃ្លាននៅមីយ៉ាន់ម៉ា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញសួរសុខទុក្ខកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពេលចូលមកកាន់កម្ពុជា ប្រសិនបើមានការអនុញ្ញាត។
Fresh News