ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ គន្លឹះជោគជ័យរបស់បដិវត្តន៍ពណ៌ គឺគេធ្វើអាព្យាក្រឹត្យភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
សម្តេចតេជោ ហ៊ុន សែន៖ គន្លឹះជោគជ័យរបស់បដិវត្តន៍ពណ៌ គឺគេធ្វើអាព្យាក្រឹត្យភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល សម្តេចតេជោ ហ៊ុន សែន៖ គន្លឹះជោគជ័យរបស់បដិវត្តន៍ពណ៌ គឺគេធ្វើអាព្យាក្រឹត្យភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គន្លឹះដើម្បទទួលបានជោគជ័យក្នុងការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនៅលើប្រទេសនានា គឺគេធ្វើអាព្យាក្រឹត្យភាពកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលឱ្យប្រឆាំងរដ្ឋាភិបាល ឬនៅស្ងៀមមិនការពាររដ្ឋាភិបាល។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យអ្នកណាធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល បំផ្លាញប្រទេសជាតិ បំផ្លាញសេចក្តីសុខរបស់ប្រជាជនបានឡើយ ពីព្រោះកម្ពុជាយើងឆ្លងកាត់សង្រ្គាមរួចមកហើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាយើងធ្លាប់មានរដ្ឋប្រហារកន្លងមកហើយ ដែលធ្វើឱ្យបំផ្លិចបំផ្លាញដល់ប្រទេសយើង ដូច្នេះយើងមិនអាចអនុញ្ញាតឱ្យកើតឡើងជាថ្មីម្តងទៀតបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា មេទ័ព មេកងពល មេភូមិភាគ ចៅហ្វាយខេត្ត នឹងត្រូវដកចេញ ប្រសិននៅស្ងៀមមិនធ្វើសកម្មភាពទប់ស្កាត់បដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាល ដែលឈានទៅដល់សង្រ្គាមបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង