កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ ជាសះស្បើយចំនួន ១១នាក់ និងស្លាប់ចំនួន ១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងអ្នកស្លាប់ចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង)។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤នាក់ជាករណីនាំចូល និង ២នាក់ជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៤០ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៨៤៥ នាក់ និងស្លាប់សរុបចំនួន ៣០០៧នាក់៕