ខ្មែរប៉ុស្ដិ៍ Close

ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅប្រទេសម៉ាលី ដោយជំងឺកូវីដ-១៩

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 72
ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅប្រទេសម៉ាលី ដោយជំងឺកូវីដ-១៩ ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅប្រទេសម៉ាលី ដោយជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ-១៩។

បើតាម លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិតនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។

បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទទាក់ទង