តោះទៅលេង! ឆ្នេរសមុទ្រស្អាតៗដូចឋានសួគ៌ នៅកោះរុង
អ្នកទៅលេងកោះរុងនៃទឹកដីកំពង់សោម ភាគច្រើនទៅលេងតែតំបន់ឆ្នេរដដែលៗតែមួយ ក្នុងនោះមានឆ្នេរសុខសាន្ត នៅភូមិសុខសាន្ត និងឆ្នេរនៅតំបន់កោះតូច។ បើទៅលេងឆ្នេរសុខសាន្ត អ្នកត្រូវចំណាយច្រើន ព្រោះតម្លៃស្នាក់នៅ និងហូបចុកថ្លៃសម្រាប់លំដាប់អ្នកមានលុយ ខណៈមនុស្សទូទៅប្រមាណជា ៧០% និយមទៅលេងកោះតូច ដែលមានអ្នកភូមិរស់នៅ ព្រោះតម្លៃធូរថ្លៃច្រើន។
ការពិត នៅលើកោះរុង និងកោះរុងសន្លឹម មានឆ្នេរប៉ុន្មានកន្លែងផ្សេងទៀតដែលស្អាតខ្លាំង ពោលគឺឆ្នេរស ទឹកថ្លាខៀវមើលឃើញបាត ទឹករាក់ស្មើអាចលេងបានមានសុវត្ថិភាពខ្ពស់ មើលថ្ងៃរះថ្ងៃលិច កន្លែងមុជទឹកមើលផ្កាថ្មស្អាតជាងគេបង្អស់ បោះតង់ តែមិនមានគេស្គាល់ ឬមិនសូវទៅដល់។
អ្នកទៅលេងមិនសូវស្គាល់ និងទៅដល់ឆ្នេរស្អាតៗកប់ស៊េរីទាំងនោះ ដោយសារតែពីមុន គ្មានទូកល្បឿនលឿនទៅដល់ (Speed Ferry) ទៅដល់។ បើចង់ទៅលេង គេត្រូវជួលទូកឈើជិះទៅមួយតង់ថែមទៀត ជាហេតុឲ្យអ្នកទៅលេងត្រូវចំណាយលុយ និងពេលថែម។ នេះបើបទសម្ភាសរវាង Sabay និងអ្នកស្រី រស់ គន្ធណុច ម្ចាស់ក្រុមហ៊ុន Speed Ferry Cambodia ដែលមានសេវាដឹកអ្នកដំណើរពីកំពង់សោមទៅកោះរុង-កោះរុងសន្លឹម។
អ្នកស្រីដែលរួមចំណែកច្រើនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍លើកោះរុងរូបនេះ បញ្ជាក់ថា ចាប់ពីពេលនេះ អ្នកទៅកម្សាន្តទាំងអស់ អាចទៅដល់គ្រប់ទិសដៅឆ្នេរស្អាតៗដែលពីមុនគេទៅមិនដល់ ព្រោះក្រុមហ៊ុនទូកល្បឿនលឿន Speed Ferry Cambodia មានជើងរត់ទៅដល់ទាំងអស់។
តំបន់ឆ្នេរស្អាតៗដូចឋានសួគ៌លើកោះរុង និងកោះរុងសន្លឹម ដែលគេមិនសូវស្គាល់ទាំងនោះមាន៖
១. កោះរុងសន្លឹម
- តំបន់ឆ្នេរ Saracen Bay៖ មានឆ្នេរខ្សាច់សក្បុសប្រវែងជាង ៥ គីឡូម៉ែត្រ ទឹករាក់ស្មើ (មិនជ្រាល) មើលឃើញបាត ទេសភាពស្ងប់ស្ងាត់ ភ្ញៀវភាគច្រើនបរទេស មានភ្លើងអគ្គិសនីពេញ ២៤ ម៉ោង ឬអត់អាស្រ័យលើ Resort ចំណាយលើការស្នាក់នៅពី ៣៥-២២៥ ដុល្លារក្នុងមួយយប់។
តំបន់ឆ្នេរ Saracen Bay
- តំបន់ឆ្នេរ MPai Bay / M23៖ ជាតំបន់មានភូមិអ្នកនេសាទរស់នៅ ជាកន្លែងមុជទឹកមើលផ្កាថ្មស្អាតជាងគេបង្អស់ ទេសភាពស្អាតមើលថ្ងៃរះ និងថ្ងៃលិច មានមណ្ឌលសុខភាព។ តម្លៃស្នាក់នៅចាប់ពី ៦-៦០ ដុល្លារក្នុងមួយយប់។
តំបន់ឆ្នេរ MPai Bay
- តំបន់ឆ្នេរ Drift Wood៖ ត្បិតឆ្នេរនេះមិនសូវស្អាតដូចឆ្នេរផ្សេងៗពិតមែន តែលក្ខណៈពិសេសសម្រាប់តំបន់ឆ្នេរនេះ គឺស្ងប់ស្ងាត់ លក្ខណៈឯកជន ស័ក្ដិសមសម្រាប់អ្នកចូលចិត្ត Adventure ដោយអ្នកទៅលេងអាចដើរព្រៃបាន (Trekking)។ ការចំណាយស្នាក់នៅចន្លោះពី ៦-៤០ ដុល្លារក្នុងមួយយប់។
តំបន់ឆ្នេរ Drift Wood
- តំបន់ឆ្នេរ Eco Sea / Eco Retreat៖ មើលថ្ងៃរះ មុជទឹកមើលផ្កាថ្ម លក្ខណៈស្ងប់ស្ងាត់ឯកជន តម្លៃស្នាក់នៅចាប់ពី ៦-៤០ ដុល្លារក្នុងមួយយប់។
តំបន់ឆ្នេរ Eco Sea
២. កោះរុង
- កោះតូច (អ្នកទៅលេង ៧០% និយមទៅ)៖ ជាកន្លែងមានអ្នកភូមិរស់នៅ មានអ្វីៗគ្រប់យ៉ាង ហើយតម្លៃធូរ មិនថាហូបចុកស្នាក់នៅ។ កោះតូចមានឆ្នេរស្អាត អាចមុជទឹកមើលផ្កាថ្ម មានជិះខ្សែ Zip Line (High Point Adventure Park) មានភ្លើងអគ្គិសនីពេញ ២៤ ម៉ោង មានមណ្ឌលសុខភាព។ តម្លៃស្នាក់នៅចាប់ពី ៩-១០០ ដុល្លារ។
កោះតូច
- តំបន់ឆ្នេរ Long Set Beach, Romdoul Beach, Nature Beach, Coconut Beach៖ ទាំងអស់នេះ ស្ថិតនៅជាប់តៗគ្នា មានលក្ខណៈស្ងប់ស្ងាត់ឯកជន ត្រូវសម្រាប់គូស្នេហ៍ គូសង្សារ ឆ្នេរខ្សាច់សឡើងសក្បុស។ Coconut Beach ជាឆ្នេរស្អាតខ្លាំង ទឹករាក់ស្មើគ្មានជម្រាលមើលឃើញបាត សុវត្ថិភាពខ្ពស់ ហើយបើបោះតង់ គឺអេម។ តម្លៃស្នាក់នៅ មានចាប់ពី ២៥-១១៥ ដុល្លារ (Long Set Beach), ១០-៦០ ដុល្លារ (Romdoul Beach), ១០-៨០ ដុល្លារ (Nature Beach) និង ១៥-១០០ ដុល្លារ (Coconut Beach)។
Long Set Beach
ស្ដាប់ហើយចង់ទៅលេងនៅថ្ងៃក្រោយមែន? អ៊ីចឹង អាចទាក់ទងក្រុមហ៊ុនទូកល្បឿនលឿន Speed Ferry Cambodia ដែលមានទាំងសេវាដឹកជញ្ជូនដល់គ្រប់ទិសដៅឆ្នេរទាំងនេះ ដោយមានតម្លៃទៅ-មក ២២ ដុល្លារ និងមានរៀបចំ ឬផ្ដល់ការណែនាំជ្រើសរើស Resort សម្រាប់ស្នាក់នៅ តាមលេខទូរសព្ទការិយាល័យនៅភ្នំពេញតាមលេខ 087 60 34 49 ឬលេខនៅការិយាល័យកំពង់សោម 070 934 744 / 096 982 8797 / 081 466 880 ។
ក្រៅពីផ្ដល់សេវាកម្មដ៏ល្អ ក្រុមហ៊ុននេះបានអនុញ្ញាតឲ្យប្រជាជនលើកោះរុងដែលមានប័ណ្ណប្រជាជនក្រីក្រ ធ្វើដំណើរតាមទូកល្បឿនលឿនរបស់ក្រុមហ៊ុនដោយឥតគិតថ្លៃទៀតផង មិនថាទៅកំពង់សោម ឬមកកោះវិញ និងមិនមានកំណត់ចំនួនជើងទៅ-មកនោះឡើយ៕
កោះតូច និង Treehouse នៅកោះតូច
Coconut Beach
Nature Beach
Romdoul Beach