ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រពេលនេះកំណត់យកវិស័យអភិវឌ្ឍជាអទិភាពមាន «មនុស្ស ទឹក ភ្លើង និងផ្លូវ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រពេលនេះកំណត់យកវិស័យអភិវឌ្ឍជាអទិភាពមាន «មនុស្ស ទឹក ភ្លើង និងផ្លូវ» សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រពេលនេះកំណត់យកវិស័យអភិវឌ្ឍជាអទិភាពមាន «មនុស្ស ទឹក ភ្លើង និងផ្លូវ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្បាលម៉ាស៊ីនរដ្ឋ បាននិងកំពុងធ្វើទំនើបកម្មហើយ ដោយមានសាលាបណ្តុះបណ្តាលនៅក្បែរៗទីកន្លែងធ្វើការតែម្តង ដូចជា ក្រសួងពន្ធដារ ក្រសួងការបរទេស និងក្រសួងយុត្តិធម៌ ជាដើម។ សម្តេចបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា យើងមានសម្ភារៈទំនើប អគារទំនើប តែបើមិនមានមនុស្សទំនើបទេ កុំសង្ឃឹមឱ្យសោះ ថានឹងទទួលបានជោគជ័យក្នុងការងារ ដូច្នេះការអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ខ្លាំងណាស់ ត្រូវបន្តអភិវឌ្ឍទាំងផ្នែកទន់ (សំដៅលើចំណេះដឹង) និងផ្នែករឹង(សំដៅលើប្រសិទ្ធភាពការងារ) នេះជាអ្វីដែលត្រូវយើងត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត៕

អត្ថបទទាក់ទង