ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលចេញផ្សាយកាលវិភាគចាក់វ៉ាក់សាំងដូសជម្រុញលើកុមារ និងក្មេងជំទង់ អាយុចន្លោះពី ១២-១៨ ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 63
ក្រសួងសុខាភិបាលចេញផ្សាយកាលវិភាគចាក់វ៉ាក់សាំងដូសជម្រុញលើកុមារ និងក្មេងជំទង់ អាយុចន្លោះពី ១២-១៨ ឆ្នាំ ក្រសួងសុខាភិបាលចេញផ្សាយកាលវិភាគចាក់វ៉ាក់សាំងដូសជម្រុញលើកុមារ និងក្មេងជំទង់ អាយុចន្លោះពី ១២-១៨ ឆ្នាំ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅព្រឹកថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ២០២១ នេះ បានចេញសេចក្ដីជូនព័ត៌មានមួយ ស្ដីពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជាដូសទី ៣ ទៅលើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់ក្រោម ១៨ឆ្នាំ។

គណៈកម្មការបានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនព័ត៌មាននោះថា មនុស្សក្នុងក្រុមអាយុខាងលើចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួច និងនៅរយៈពេល ៤ខែបន្ទាប់ពី ដូសទី២។

ខាងក្រោមនេះជាកាលបរិច្ឆេទទាំងស្រុងសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់ក្រោម ១៨ឆ្នាំ ដូចខាងក្រោម៖

អត្ថបទទាក់ទង