ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០នាក់ និងអ្នកស្លាប់ចំនួន​ ២នាក់ (១នាក់ មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២នាក់ ជាករណីនាំចូល និង ៦នាក់ជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤១៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៧៩២នាក់ និងស្លាប់សរុបចំនួន ៣,០០៥នាក់៕

អត្ថបទទាក់ទង