ខ្មែរប៉ុស្ដិ៍ Close

អត្ថបទពាណិជ្ជកម្មក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ផ្ដល់​អំណោយ​រថយន្ត​ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 71
អត្ថបទពាណិជ្ជកម្មក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ផ្ដល់​អំណោយ​រថយន្ត​ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ អត្ថបទពាណិជ្ជកម្មក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ផ្ដល់​អំណោយ​រថយន្ត​ជូន​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

នា​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ កន្លងទៅ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បានសម្រេច​ឧបត្ថម្ភ រថយន្ត​ម៉ាក​HIACE ១៦​កៅអី ស៊េរី​ឆ្នាំ​២០២០​មួយគ្រឿង ដែលមាន​តម្លៃ ៦១.៩០០​ដុល្លារ សហរដ្ឋអាមេរិក ជូន​ដល់​ក្រសួងសុខាភិបាល​តាមរ​យៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ការប្រគល់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន តូយ៉ូតា ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ដូចដែល​យើង​ទាំងអស់​បាន​ជ្រាប ច្បាស់​ហើយ​ថា នៅក្នុងពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុងតែជួបប្រទះ​នូវ​ជំងឺ​រាតត្បាត ជាស​កល (COVID19) ដែល​រាជរដ្ឋាភិបាល កំពុងតែ​ចាត់វិធានការ​យ៉ាង​តឹងរឹង ដើម្បី​ទប់ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ តាម​ប្រសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​បាន​យកចិត្តទុកដាក់ និង​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​ព្យាបាល​អ្នកជំងឺ​នាពេល​កន្លងមក​។ លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏​សូម​អរគុណ​ដល់​បណ្តា​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ សុខាភិបាល​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ស​ង្ឈឹ​មយ៉ាង​មុតមាំ​ថា រថយន្ត​ដែល​បាន​ឧបត្ថម្ភ​ជូន​នៅពេលនេះ នឹង​អាច​ចូលរួមចំណែក យ៉ាងសំខាន់​មួយ​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ប្រតិបត្តិការ​ផ្សេងៗ ដើម្បី​ជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យ​រួច​ផុតពី​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​៕

ថ្មីៗ​

អត្ថបទទាក់ទង