ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៤នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៤នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៤នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១២នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៤នាក់ និងអ្នកស្លាប់ចំនួន​ ៣នាក់ (ក្នុងនោះមាន ៣នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អ្នកឆ្លងថ្មីទាំងនោះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៣៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៧៣៤នាក់ និងស្លាប់សរុបចំនួន ២,៩៩២នាក់៕

អត្ថបទទាក់ទង