ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន) និងខ្យល់មូសុងឦសាន
នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ ព្យុះនេះមានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សាសេ
- សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ អង្សារសេ
- ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៧-១៩ អង្សារសេ និងអតិបរមា មានពី២៥-២៧ អង្សារសេ។
២. បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សារសេ
- សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ អង្សារសេ
- ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ អង្សារសេ និងអតិបរមា មានពី២៥-២៧ អង្សារសេ។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ
- សីតុណ្ហភាពអតិបរមាមាន៣៣-៣៥ អង្សារសេ
- ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៩-២១ អង្សារសេ និងអតិបរមា មានពី២៧-២៩ អង្សារសេ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១៕