ខ្មែរប៉ុស្ដិ៍ Close

ពិធីបើកការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
ពិធីបើកការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project ពិធីបើកការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងអប់រំ នៃ សាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថាន APEC for Collaborative Education (IACE) បានរៀបចំ ពិធី បើ ឲ្យ ដំណើរការ ការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project នៃសាលាបឋមសិក្សា វត្តបូព៍ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងពិធីបើកការអនុវត្តគម្រោងបំពាក់បន្ទប់ Innovative ICT-Integrated Pilot Classroom Project នៃសាលាបឋមសិក្សាវត្តបូព៍ខេត្តសៀមរាប លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើវាយតម្លៃខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាម រយៈ វិទ្យាស្ថាន APEC for Collaborative Education (IACE) ដែលបានអនុវត្តគម្រោងនៅប្រទេសកម្ពុជា ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងបានថ្លែងអំណរគុណដល់ក្រុមការងារកូរ៉េដែលបានរៀបចំ កម្មវិធី និងដំឡើងថ្នាក់រៀនវៃឆ្លាត Innovative ICT-Integrated Pilot Classroom Project ជូនដល់ សាលាបឋមសិក្សាវត្តបូព៍ ដើម្បីឲ្យសាលារៀនប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលថ្នាក់រៀនឌីជីថល ។

កិច្ចសហប្រតិបត្តិការនេះមាន គោលបំណងផ្ដល់ឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព និងសមធម៌តាមរយៈការបញ្ជ្រាប និងប្រើប្រាស់ ICT សម្រាប់ការអប់រំដែលអាចជួយឱ្យគ្រូបង្រៀន និងសិស្សានុសិស្ស ពង្រឹងសមត្ថភាពឲ្យទាន់ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោក។ គម្រោងនេះត្រូវបានអនុវត្តនៅសាលាបឋមសិក្សាវត្តបូព៌ខេត្តសៀមរាប បន្ទាប់ពីមានការចុះធ្វើទស្សនកិច្ចសិក្សារួមទាំងការជួបពិភាក្សា ពិនិត្យលទ្ធភាពការអនុវត្តគម្រោងជាមួយអង្គភាពជំនាញ ក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញ មកពី KERIS និងគណៈគ្រប់គ្រងសាលារៀនកាលពីដើមឆ្នាំ ២០២០។ ការអនុវត្តគម្រោងនេះត្រូវបានរៀបចំបង្កើតថ្នាក់រៀនឆ្លាតវៃ ចំនួន ០១បន្ទប់ ជាមួយការបំពាក់ឧបករណ៍បច្ចេកវិទ្យារួមមាន៖ Tabletsចំនួន ៤០គ្រឿង កុំព្យូទ័រ លើតុចំនួន ០១គ្រឿង ក្ដារខៀនវៃឆ្លាត (Electronic whiteboard) សម្ភារៈបណ្ដុះបណ្ដាល និងបរិក្ខារសម្រាប់ផលិត មាតិកាអប់រំឌីជីថលជាច្រើនទៀត៕

អត្ថបទទាក់ទង