ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៨នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 129
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៨នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឲ្យបានឆាប់»

ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៨នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់ (ក្នុងនោះមាន ៤នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៥នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩,៦៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,០៧២នាក់ និងស្លាប់សរុបចំនួន ២,៨៨១នាក់៕

អត្ថបទទាក់ទង