កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៥នាក់ និងអ្នកស្លាប់ចំនួន ៤នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៥នាក់ និងអ្នកស្លាប់ចំនួន ៤នាក់ (ក្នុងនោះមាន ២នាក់មិនបានចាក់វ៉ាក់សាំង)។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩,៦៣៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,០២៤នាក់ និងស្លាប់សរុបចំនួន ២,៨៧៦នាក់៕