ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ ភាពច្រណែនរិះគន់របស់ក្រុមប្រឆាំងមិនអាចជាកត្តារាំងស្ទះដល់ការអភិវឌ្ឍមូលដ្ឋានជាដាច់ខាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
សម្តេចតេជោ ហ៊ុន សែន ៖ ភាពច្រណែនរិះគន់របស់ក្រុមប្រឆាំងមិនអាចជាកត្តារាំងស្ទះដល់ការអភិវឌ្ឍមូលដ្ឋានជាដាច់ខាត សម្តេចតេជោ ហ៊ុន សែន ៖ ភាពច្រណែនរិះគន់របស់ក្រុមប្រឆាំងមិនអាចជាកត្តារាំងស្ទះដល់ការអភិវឌ្ឍមូលដ្ឋានជាដាច់ខាត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការអភិវឌ្ឍក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចាក់ដីបំពេញតំបន់ទំនាបដើម្បីធ្វើជាទីក្រុងរណប ឬសំណង់ផ្សេងៗ គឺជារឿងចំបាច់។ សម្តេចបន្តថា សម្តេចយល់ពីការព្រួយបារម្ភរបស់អ្នករិះគន់ទាំងនោះ តែការរិះគន់នោះគ្រាន់តែជាភាពច្រណែនរបស់ក្រុមប្រឆាំង ដែលមិនអាចរារាំងដល់ការអភិវឌ្ឍមូលដ្ឋានជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ច័ន្ទ ទី៨ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើទឹកបឹងមានភាពកខ្វក់ តើទុកធ្វើអី នាំតែសាយភាយក្លិនស្អុយមិនល្អ ប៉ះពាល់ដល់មជ្ឈដ្ឋានរស់នៅជុំវិញនោះ។ ចុះបើចាក់ដីលុប នោះប្រាកដជាចំណេញដី ចង់សាងសងសំណង់អាគារ ឬលំនៅដ្ឋានជាដើម នេះហើយជាការអភិវឌ្ឍ។
សម្តេចតេជោបានរំលឹកឡើងវិញថា កាលពីអតីតកាល រាជធានីភ្នំពេញ មានបឹងកេងកង បឹងត្របែក និងមានអូរឬស្សី ឥឡូវនេះ បានប្រែក្លាយទៅជាផ្សារអូរឬស្សី ផ្សារបឹងកេងកង និងផ្សារបឹងត្របែក នេះជាភាពជាក់ស្តែង។ សម្តេចតេជោចោទសួរថា ចុះម្តេចជំនាន់សម្តេចធ្វើមិនបាន អនុវត្តមិនកើត តើខុសឆ្គងអី? បើគោលបំណងចាក់ដីលុបបឹងកង្វក់ នាំឲ្យចំណេញដីសម្រាប់ការអភិវឌ្ឍ៕

សម្តេចតេជោ ហ៊ុន សែន ៖ យុទ្ធសាស្ត្រចតុកោណអនុវត្តបានល្អ គឺអាស្រ័យលើប្រសិទ្ធភាពការងាររបស់មន្ត្រី
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានកន្លែងការងារ(ទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី)ល្អហើយ តែបើយើងជាមន្ត្រីខិតខំប្រឹងប្រែងធ្វើការថែមទៀតនោះ ជាការប្រសើរណាស់។ សម្តេចតេជោ បានរំលឹកថា យុទ្ធសាស្ត្រចតុកោណអនុវត្តបានល្អ គឺអាស្រ័យលើប្រសិទ្ធភាពការងាររបស់មន្ត្រីខិតខំប្រឹងប្រែងធ្វើការងារឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ច័ន្ទ ទី៨ ខែវិច្ឆិការ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងមុខហ្រ្គេនស៊ីធី
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ការបូកដកលេខថា ដើម្បីគណនាផលចំណេញ និងខាត គឺទីកន្លែងធ្វើការល្អហើយគ្មានប្រសិទ្ធភាពការងារ នាំឲ្យលទ្ធផលទទួលបានស្មើនឹងសូន្យ តែបើទីកន្លែងធ្វើការល្អ ហើយធ្វើការមានប្រសិទ្ធភាព នាំឲ្យលទ្ធផលទទួលបាន គឺមានប្រយោជន៍ដល់សង្គមជាតិ៕

អត្ថបទទាក់ទង