ខ្មែរប៉ុស្ដិ៍ Close

លោកបណ្ឌិត ម៉ម ប៊ុនហេង ចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29

ព្រះសីហនុ÷ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងការសាងសង់សំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក គួច ចំរើន ក្នុងការដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ព្រមទាំងបានកៀរគរសប្បុរសជន ចូលរួមក្នុងការកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យសុខាភិបាល ជាពិសេសការព្យាបាលជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមជម្រាបជូនថា ម៉ាស៊ីនផលិតអុកស៊ីសែនខាងលើគឺមានសមត្ថភាពផលិតអុកស៊ីសែន ក្នុងមួយម៉ោងបាន ៥ដប ស្មើនឹង ៣០ម៉ែត្រគូប។ ដោយឡែកចំពោះសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ កម្ពស់មួយជាន់ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១ខាងមុខនេះ៕

អត្ថបទទាក់ទង