កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៧៥នាក់ និងអ្នកស្លាប់ចំនួន ៦នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៧៥នាក់ និងអ្នកស្លាប់ចំនួន ៦នាក់ (ក្នុងនោះមាន ៤នាក់មិនបានចាក់វ៉ាក់សាំង)។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨,៦១៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៤,៩០២នាក់ និងស្លាប់សរុបចំនួន ២,៧៩៤នាក់៕