ខ្មែរប៉ុស្ដិ៍ Close

សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៣,៦៧៣,៤៧៨នាក់ (គិតត្រឹមថ្ងៃទី២៥ ខែតុលា)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៣,៦៧៣,៤៧៨នាក់ (គិតត្រឹមថ្ងៃទី២៥ ខែតុលា) សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៣,៦៧៣,៤៧៨នាក់ (គិតត្រឹមថ្ងៃទី២៥ ខែតុលា)

គិតត្រឹមយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦៧៣,៤៧៨នាក់ ក្នុងនោះអ្នកដែលបានចាក់ដូសទី២រួចរាល់ មានចំនួន ១៣,០០៩,៤៨១នាក់ និងអ្នកដែលបានចាក់ដូសទី៣រួចរាល់ មានចំនួន ១,៧២៧,០១៤នាក់។

ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងក្នុងគោលដៅ ១០លាននាក់ គឺកើនបានចំនួន ៩៩.៨១% និងបើធៀបនឹងប្រជាជន ១៦លាននាក់ គឺកើនបានចំនួន ៨៥.៤៦%។

ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៩០.៧២% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់ ខណៈពេលដែលក្រុមមនុស្សដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចំនួន ១០០.៥៤% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៨៩៧,៣៨២នាក់។

របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

អត្ថបទទាក់ទង