ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៩៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧៩នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៩៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧៩នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៩៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧៩នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៩៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២៧៩នាក់ និងអ្នកស្លាប់ចំនួន​ ១២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ២២នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៦,៨៦០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១១,១៤៩នាក់ និងស្លាប់សរុបចំនួន ២,៦៧០នាក់៕