ខ្មែរប៉ុស្ដិ៍ Close

តើការអនុវត្ដច្បាប់ស្ដីពីកាតព្វកិច្ចយោធា ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សង្គមជាតិ និងបុគ្គលផ្ទាល់ខ្លួន?

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 508
តើការអនុវត្ដច្បាប់ស្ដីពីកាតព្វកិច្ចយោធា ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សង្គមជាតិ និងបុគ្គលផ្ទាល់ខ្លួន? តើការអនុវត្ដច្បាប់ស្ដីពីកាតព្វកិច្ចយោធា ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សង្គមជាតិ និងបុគ្គលផ្ទាល់ខ្លួន?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅក្នុងការអនុវត្ដច្បាប់ស្ដីពីកាតព្វកិច្ចយោធា រួមជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្ដ និងកម្មវិធីពង្រឹង និងបង្កើនសមត្ថភាពជាតិ នឹងធ្វើឱ្យមានតម្រូវការចំណាយថវិការដ្ឋបន្ថែមទៀត ប៉ុន្ដែនឹងផ្ដល់នូវអត្ថប្រយោជន៍ចម្បងៗស្ទើតែមិនអាចកាត់ថ្លៃបាន។

ថ្លែងនៅក្នុងឱកាសធ្វើបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អត្ថប្រយោជន៍ទាំងអស់នោះមានដូចជា៖
១, អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ ដោយបង្កើតជាប្រព័ន្ធនូវយន្ដការមួយច្បាស់លាស់ និងជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាពឆ្លើយតបគ្រប់ពេលទៅនឹងសេចក្ដីត្រូវការ ជាពិសេសការគំរាមគំហែងពីខាងក្រៅ ដោយភាពជឿជាក់ និងសក្ដិសិទ្ធិភាព។

២, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ នឹងបានក្លាយជាយុវជនដែលមានកាយសម្បទារឹងមាំ មានការអប់រំ ប្រកបដោយសីលធម៌ សុជីវធម៌ និងឥរិយាបថល្អ។ បន្ថែមពីនោះ ក៏ទទួលបានការតម្រង់ទិសក្នុងការកំណត់គោលបំណង និងអត្ដសញ្ញាណច្បាស់លាស់ មានភាពជឿជាក់ និងភាពម្ចាស់ការ និងទទួលបានការបំពាក់ស្មារតីទម្លាប់រស់នៅ និងធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យនិងចាស់ទុំ ប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃសម្រាប់ខ្លួនឯង និងគ្រួសារ។

៣, អត្ថប្រយោជន៍សម្រាប់សង្គមជាតិ គឺទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលនាករប្រកបដោយថាមពល។ បន្ថែមពីនោះគឺទទួលបានយុវជន និងប្រជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងស្រឡាញ់ការងារសង្គម និងមានផ្នត់គំនិតបម្រើជាតិ៕

អត្ថបទទាក់ទង