ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវការធនធានមនុស្សរឹងមាំជាងពេលណាៗទាំងអស់ ដើម្បីការពារសន្តិភាព និងផលប្រយោជន៍ជាតិ

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 24
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវការធនធានមនុស្សរឹងមាំជាងពេលណាៗទាំងអស់ ដើម្បីការពារសន្តិភាព និងផលប្រយោជន៍ជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រូវការធនធានមនុស្សរឹងមាំជាងពេលណាៗទាំងអស់ ដើម្បីការពារសន្តិភាព និងផលប្រយោជន៍ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្ថានភាពតាមតំបន់ និងពិភពលោកកាន់តែមានភាពតានតឹងស្មុគស្មាញ និងប្រកបដោយភាពមិនប្រាកដប្រជាដោយសារកើតឡើងទំនាស់ព្រំដែន ពាណិជ្ជកម្ម និងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាវ ដើម្បីយកឈ្នះគ្នាទៅវិញទៅមក រហូតស្ទើរតែលែងគោរពកិច្ចព្រមព្រៀង គួបផ្សំនិងការធ្លាក់ចុះពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញផ្តល់បទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា» ។
 
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសជាច្រើនបានអនុវត្តគោលនយោបាយគាំពារសង្គម គាំពារនិយម និងប្រកាន់ជំហរអាត្មានិយម នៅក្នុងបរិបទនេះកម្ពុជាពិតជាមានសេចក្តីត្រូវការចាំបាច់ និងបន្ទាន់ជាងពេលណាៗទាំងអស់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបានសន្តិភាព និងអធិបតេយ្យ និងផលប្រយោជន៍សង្គម សេដ្ឋកិច្ចជាតិ ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើន គឺពលរដ្ឋម្នាក់ៗត្រូវខិតខំកសាងខ្លួនឱ្យក្លាយទៅជាធនធានមនុស្សដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕


អត្ថបទទាក់ទង