ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣១១នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1364
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣១១នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣១១នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៦៧នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣១១នាក់ និងអ្នកស្លាប់ចំនួន​ ២៤នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៦,៤០៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១០,៤៦៥នាក់ និងស្លាប់សរុបចំនួន ២,៦៣៤នាក់៕

    អត្ថបទទាក់ទង