ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធអូរប្រឡាយបើកមុខទឹកដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានពិនិត្យប្លង់អូរប្រឡាយ និងរកដំណោះស្រាយ ដើម្បីបើកផ្លូវទឹកឱ្យបានធំទូលាយ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត យកគ្រឿងចក្រកាយស្តារអូរប្រឡាយឱ្យបានធំ និងជ្រៅជាងមុន ធ្វើយ៉ាងណាបើកមុខទឹកឱ្យហូរបានលឿនដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា៕

អត្ថបទទាក់ទង